អំពីក្រមា

ក្រមា គឺជាសំពត់ដែលមានភាពសាមញ្ញតែបង្កប់ន័យយ៉ាងជ្រាលជ្រៅអំពីតម្លៃ ខ្លឹមសារនៃ អត្តសញ្ញាណ ជាតិ និងបង្ហាញពីទិដ្ឋភាពវប្បធម៌ខ្មែរ ជាមួយគ្នានេះផងដែរ ក្រមាត្រូវបានប្រជាពលរដ្ឋទូទៅ នៅក្នុង ព្រះរាជាណាចក្រកម្ពុជានិយមប្រើប្រាស់នៅក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃរបស់ពួកគេ...

ចូលអានបន្ត

ព័ត៌មានថ្មីៗ

កម្ពុជា​នឹង​បំបែក​កំណត់​ត្រា​ថ្មី​មួយ​ទៀត​ ជា​មួយ​នឹង​ក្រមា​ដែល​វែង​ជាង​គេ​បំផុត​លើ​ពិភព​លោក
កម្ពុជា​នឹង​បំបែក​កំណត់​ត្រា​ថ្មី​មួយ​ទៀត​ ជា​មួយ​នឹង​ក្រមា​ដែល​វែង​ជាង​គេ​បំផុត​លើ​ពិភព​លោក
  • 13/01/2018
  • ប្រភព : SOVRIN

គ្រាន់​តែ​បើក​ទំព័រ​សករាជ​ថ្មី​នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​បំបែក​ឯកត្តកម្ម​ថ្មី​មួយ​ទៀត​ គឺការ​ត្បាញ​ប្រមា​ដែល​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ​និង​មិន​ធ្លាប់​មាន​ឡើយ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្សជាតិ។ ក្រមា​ដែល​វែង​នេះ​មាន​ប្រវែង មួយ​ពាន់​ម៉ែត្រ​ (1,000 meter) ជាមួយ​នឹង​ទទឹង​មួយ​ម៉ែត្រ​ នឹង​បង្ហាញ​ខ្លួនក្នុង​ពេល​ខាង​មុខ​នេះ

កម្ពុជា នឹងបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក បើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤កុម្ភៈ សូមចូលរួមបំបែកកំណត់ត្រាមួយនេះទាំងអស់គ្នា!
កម្ពុជា នឹងបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក បើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤កុម្ភៈ សូមចូលរួមបំបែកកំណត់ត្រាមួយនេះទាំងអស់គ្នា!

(ភ្នំពេញ)៖ យុទ្ធនាការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ដែលមានប្រវែងរហូតដល់ទៅ១,០០០ម៉ែត្រ មានពណ៌ដ៏ស្រស់ស្អាត ក្រហម លាយសរ នឹងបើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ដែលប្រព្រឹត្តទៅ នៅទីតាំង វាលព្រះមេរុ រាជធានីភ្នំពេញ។

កម្ពុជា ប្រកាស​ត្បាញ​ក្រមា​វែង​ជាងគេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក
កម្ពុជា ប្រកាស​ត្បាញ​ក្រមា​វែង​ជាងគេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក

​ភ្នំពេញ​៖ ក្រុមការងារ GoGo Cambodia ធ្វើ​យុទ្ធនាការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​ខ្មែរ ដែល​វែង​ជាងគេ​លើ​ពិភពលោក ដោយបាន​សម្ពោធ​ជា​ផ្លូវការ នា​ល្ងាច​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​។ យុទ្ធនាការ​នេះ នឹង​ក្លាយជា​មោទនភាព​ថ្មី​សម្រាប់​កម្ពុជា ដែល​លើកកម្ពស់​កិត្យានុភាព​ជាតិខ្មែរ នៅលើ​ឆាក​អន្តរជាតិ​។​

កម្មវិធី

ដៃគូសហការ និងអ្នកឧបត្ថម្ភ

ដៃគូឧបត្ថម្ភ

ដៃគូសហការ